ព័ត៌មានជាតិ

សង្ស័យរត់ផាស្អាប់មិនសូវកាក់កបទើបបន្ថែមមុខរបរលក់ថ្នាំញៀនមានអីខ្នោះ

កំពង់ចាម: នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋ លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យកម្លាំងចុះធ្វើការស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាមានដីការនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង៥និង៣០នាទីនៅចំណុចរង្វង់មូលស្គន់ ភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានសហការ ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់។

ជនសង្ស័យទី១-ឈ្មោះនឹម វណ្ណ: ភេទប្រុស អាយុ២១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ បុរីពិភពថ្មី សង្កាត់ចម្ការដូង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទី២-ឈ្មោះជៀន ផល្លា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

និងដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សចំនួន០២កញ្ចប់ធំ ទូរស័ព្ទដៃចំនួន០២គ្រឿង និងម៉ូតូផាស់អាប់០១គ្រឿង៕

 

មតិយោបល់