ព័ត៌មានជាតិ

រថយន្តរបស់មន្រ្តីប៉ូលិសម្នាក់ឲ្យប្រពន្ធបើកសង្ស័យងងុយដេកបុករបាំងចែកទ្រូងផ្លូវឡើងជិះម៉ូតូPass App ទៅបាត់

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ទល់មុខរោងចក្របារី សង្កាត់ចង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្រ្តីម្នាក់ងោគមួយភាំងរេចង្កូតរថយន្តកាំម៉ារីបាឡែន បុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង រួចឡើងជិះម៉ូតូPass App ទៅបាត់។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2AC-8636 បើកបរដោយស្រ្តីម្នាក់សង្ស័យងងុយដេក ធ្វើដំណើរពីត្បូងទៅជើង​ លុះមកដល់ចំណុចកើតហេតុចាប់ហ្វ្រាំងមិនទាន់ ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូង ផ្លូវខូចខាតអស់ចំនួន ៣កង់ ចំណែករថយន្តដាច់ការឡេរបើកទៅមុខលែងរួច ក្នុងករណីនេះគ្មានអ្នកណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

សូមបញ្ជាក់៖ ករណីនេះ រថយន្តជាកម្មសិទ្ធិរបស់មន្រ្តីប៉ូលិសម្នាក់ ប៉ុន្តែមិនដឹងនៅអង្គភាពណាទេ៕

មតិយោបល់