ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី មានករណីមនុស្សដេកស្លាប់ក្នុងខ្ទមចាំស្រែ ស្ថិតនៅចំណុចស្ពានអូរក្រសាំង ក្នុងភូមិសុរិយាក្រោម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
តាមរបាយការណ៍ របស់ផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា កម្លាំងនគរបាលជំនាញជាមួយគ្រូពេទ្យជំនាញខេត្ត បានចុះពិនិត្យសាកសព ដល់ទីកន្លែងកើតហេតុ នៅវេលាម៉ោង១៥និង៣០នាទីរហូតដល់ម៉ោង១៦និង០៥នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ។ គ្រូពេទ្យនិងកម្លាំងជំនាញបានពិនិត្យលើសាកសពឈ្មោះ ស៊ិន ថុល អាយុ៦៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ប៉ះកង់ម៉ូតូនៅក្បែរភ្លើងស្តុបផ្លូវទៅផ្សារភូពុយ ។ សពមានកំពស់១.៥០ម៉ែត្រ សម្បុរខ្មៅស្រអែម ។ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ។ សាកសពពាក់អាវយឺត ពណ៌ស្វាយដៃវែង ស្លៀកខោសាច់ក្រណាត់ជើងវែង ពណ៌ខ្មៅ ។
យោងតាមការពិនិត្យសាកសពពីគ្រូពេទ្យ និងកម្លាំងជំនាញបានសន្និដ្ឋានថា ឈ្មោះស៊ិន ថុល ស្លាប់អាចបណ្តាលមកពីខ្យល់គ ហើយសពស្លាប់លើសពី០២ម៉ោងឡើង ។ សាកសពត្រូវកម្លាំងសមត្ថកិច្ចនគរបាល បានប្រគល់អោយទៅឈ្មោះ គួយ ធារី ភេទស្រី អាយុ៣៦ឆ្នាំត្រូវជាកូនបង្កើត យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់