ព័ត៌មានជាតិ

ដំណើរ​ទេសចរណ៍​លើ​អវកាស​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ ២០១៦

​សារព័ត៌មាន Space បាន​ចុះផ្សាយ​កាល​ពី​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន World View Enterprises របស់​អាមេរិក មាន​គម្រោង​បង្កើត​ដំណើរ​ទេសចរណ៍​នៅលើ​លំហ​អាកាស ។​
​យោងតាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា ដំណើរ​ទេសចរណ៍​នេះ គឺជា​ការប្រើប្រាស់​បា​ឡុង​ហោះ​ក្នុង​រយៈកម្ពស់​៣០​គីឡូម៉ែត្រ​ពី​ផែនដី ដើម្បីឲ្យ​អ្នកទេសចរណ៍ ទស្សនា​នូវ​រូបភាព​នានា​ពី​លំហ​អាកាស ដោយ​ត្រូវ​ចំណាយលុយ ៧៥.០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​នាក់ ហើយ​បា​ឡុង​នេះ​អាច​ផ្ទុក​បាន​មនុស្ស​តែ ៨​នាក់​ប៉ុណ្ណោះ ដោយ​រយៈពេល​នៃ​ការធ្វើដំណើរ​មាន​ត្រឹមតែ ២​ម៉ោង​ប៉ុណ្ណោះ​។​
​ដំណើរការ​កម្សាន្ត​មួយ​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ ២០១៦ ហើយ​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​មួយ​នេះ បាន​រំពឹង​ថា នឹង​មាន​ភ្ញៀវ​ទេសរ​ចណ៍​ជាច្រើន​ចូលរួម​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Space2_zps302afafb.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Space3_zpsdde96521.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Space5_zpsaf1ef698.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Space4_zpsda03fad7.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Space1_zps7dbc01a8.jpg
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់