កោះកុងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ៧ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២និង០០ នាទីព្រឹក ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយក្មេងស្រីម្នាក់បានចងកធ្វើអត្តឃាតសម្លាប់ខ្លួន នឹងខ្សែ ទំហំ ១០លី នៅក្នុងផ្ទះទុកចោល ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញអធិការដ្ឋានស្រុកបូទុមសាគរ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាព និងអាជ្ញាធរភូមិ-ឃុំ បានចុះត្រួតពិនិត្យសពឈ្មោះ បៀប ម៉ូលីកា ភេទ ស្រី អាយុ ១២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
តាមរយៈការពិនិត្យ សពមានស្លាកស្នាមជាំ ត្រង់ក ទៅត្រចៀកម្ខាងទៅម្ខាង និងស្នាមជាំត្រង់ខ្នង និងមាត់ខាំចុងអណ្ដាត ។ តាមការបញ្ជាក់ពីលោកគ្រូពេទ្យសព ពិតជាបានស្លាប់ដោយចងកធ្វើអត្តឃាតពិតប្រាកដមែន ។
យោងតាមការបំភ្លឺរបស់បងស្រី និងម្ដាយសព បានបញ្ជាក់ សពបានខឹងពីការស្ដីបន្ទោសរបស់ក្រុមគ្រួសារ ។
បច្ចុប្បន្នសពប្រគល់ជូនសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់