ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយបុករថយន្តលុចស៊ីស បណ្ដាលឲ្យរបួសជាច្រើននាក់

ត្បូងឃ្មុំ: កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២១និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ១៤០-១៤១ ចំណុចមុខអាហារដ្ឋានម្លប់សូដា ស្ថិតនៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-2535 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បុកជាមួយរថយន្តម៉ាក លុចស៊ីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2B-5789 បើកបរដោយឈ្មោះ ហេង ផល្លា ភេទប្រុស អាយុ ៤៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម របួសស្រាល បានដឹកមនុស្សចំនួន៤នាក់៖
១.ប្រពន្ធឈ្មោះ ប្រាង្គ សុវណ្ណរដ្ឋា អាយុ ៣៥ឆ្នាំ ជាតិខ្មែរ នៅភូមិជាមួយគ្នារបួសស្រាល
២.កូនបង្កើតឈ្មោះ កាន់ ភិរះយុទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ ជាតិខ្មែរ នៅភូមិជាមួយគ្នារបួសធ្ងន់
៣.កូនបង្កើតឈ្មោះ កាន ភិរះនុត ភេទស្រី អាយុ ១២ឆ្នាំ ជាតិខ្មែរ នៅភូមិជាមួយគ្នារបួសធ្ងន់
៤.កូនបង្កើតឈ្មោះ កាន សិរីលីហ្សា ភេទស្រី អាយុ ០៧ឆ្នាំ ជាតិខ្មែរ នៅភូមិជាមួយគ្នា របួសស្រាល។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបាន រថយន្តដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង ត្រូវរថយន្តស្ទូចទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់