ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនជាតិចិនម្នាក់ពាក់ព័ន្ធករណី…

កណ្ដាលៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅលើកំណាត់ផ្លូវជាតិ២១B ចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀនខុសច្បាប់ កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ ជិន ហ៊ឺជីង ភេទប្រុស អាយុ ៥០ឆ្នាំ សញ្ជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនជ្រុះបាត់ ស្នាក់នៅក្នុងភូមិឃុំកើតហេតុ រីឯវត្ថុតាងរួមមានថ្នាំញៀនម៉ាទឹកកក (ice) ចំនួន ១កញ្ចប់មធ្យម។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានយកទៅអធិការដ្ឋាននគរបាលបស្រុកកោះ ដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕

មតិយោបល់