ព័ត៌មានជាតិ

រថយន្តមានទ្បូហ្គោក្រុមហ៊ុន CP ដឹកសត្វប្រវឹក១០៦៨ក្បាលចេញពីប្រទេសថៃ ត្រូវសមត្ថកិច្ចធ្វើការឃាត់..

កំពង់ធំ: នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៦ ស្រុកស្ទោង កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឃាត់ខ្លួនថៅកែម្នាក់ និងកូនចៅ២នាក់ បម្រុងដឹកសត្វប្រវឹក១០៦៨ក្បាល តាមរថយន្ត១តោនកន្លះ ដែលមានស្លាកសញ្ញារបស់ក្រុមហ៊ុនCP។

ថៅកែឈ្មោះ ងួន សុធា ភេទប្រុស មានអាយុ៣៨ រស់នៅភូមិព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងកម្មករពីនាក់ទៀតឈ្មោះ ព្រេន និងឈ្មោះ នី ។

មន្រ្តីជំនាញ បានឲ្យដឹងថា សត្វប្រវឹកខាងលើ បានដឹកចេញពីប្រទេសថៃ ឆ្លងកាត់ខេត្តសៀមរាប បំណងឆ្ពោះទៅភ្នំពេញ ហើយត្រូវបានមន្ត្រី យកទៅប្រលែងវិញ នៅព្រៃធម្មជាតិឯរមណីដ្ឋានប្រិយប្រស់៕

មតិយោបល់