Android Jelly Bean 4.1 អាចប្រើភាសាខែ្មរបានល្អ

ការប្រើប្រាស់ភាសាខ្មែរនៅលើទូរស័ព្ទ គឺជាតម្រូវមួយរបស់អ្នកប្រើប្រាស់ ដោយតែជាខេមរៈភាសា ត្រូវបានប្រើប្រាស់នៅលើវ៉ិបសាយសារព័ត៌មានផ្សេងៗ ក៏ដូចជាការផ្ញើសារទំនាក់ទំនងគ្នាទៅវិញទៅមក។ យើងឃើញថា ប្រព័ន្ធដំណើរការ Android គឺមានការពិបាកនៅក្នុងការប្រើប្រាស់ភាសាខ្មែរ ដោយការវាយនូវមានបញ្ហាជាមួយដៃជើង ទោះជាប្រព័ន្ធដំណើរការ Android 4.0 (Ice Cream Sandwich) ក៏ដោយ។

ប៉ុន្តែនៅពេលនេះ អី្វដែលអស្ចារ្យសម្រាប់ ប្រព័ន្ធដំណើរការ Android 4.1 Jelly Bean គឺអាចប្រើប្រាស់ ភាសាខែ្មរបានយ៉ាងល្អ ទាំងការបើកមើលវ៉ិបសាយ ការវាយសារ គឺដំណើរការយ៉ាងលូនមិនមានបញ្ហាអី្វទាំងអស់។

គួរបញ្ជាក់ផងដែរថា ប្រសិនបើទូរស័ព្ទលោកអ្នកអាច Upgrade ឡើងដល់ Jelly Bean លោកអ្នកគ្រាន់តែដំឡើង Keyboard និងដាក់ Font Khmer Unicode ចូលជាការស្រេច៕

អត្ថបទៈ Apple Media

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *