ព្រះសីហនុៈ បុរសម្នាក់បានបាក់ជើងឆ្វេងឯភាគីម្ខាងទៀតបានគេចខ្លួនបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ហាយឡែនឌ័រនិងរថយន្តម៉ាកSCANLA ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៣ទាបភ្លឺឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩
នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៦៨-១៦៩ភូមិតាពៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចឲ្យដឹងថា រថយន្តម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់បើកដោយឈ្មោះជន សុជាតិ អាយុ៥៤ឆ្នាំ មានទីលំនៅ ខណ្ឌទួលគោក រាជធានីភ្នំពេញបានរងរបួសធ្ងន់បាក់ជើងឆ្វេងនិង
ភាគីម្ខាងទៀត រថយន្តម៉ាកSCANLAក្បាលពណ៌សរលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 3E -82 89 បើកបរក្នុងទិសដៅភ្នំពេញ-ព្រះសីហនុ អ្នកបើកបរ រត់បាត់បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកគ្នារវាងរថយន្តនិងរថយន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅដល់ចំណុចកើតហេតុ៕
មតិយោបល់