ព័ត៌មានជាតិ

មិនតិចទេរហូតដល់ជាងកន្លះគីឡូនៅក្រុងក្រចេះ

ក្រចេះ៖ ជនសង្ស័យ២នាក់ និងគ្រឿងញៀនជាងកន្លះគីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀត ត្រូវបានកងកម្លាំងរាជអាវុធហត្ថក្រុងក្រចេះ ឃាត់ខ្លួន និងដកហូតបានក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន។

ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៩
នៅចំណុចភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

ជនសង្ស័យទាំង២នាក់រួមមានទី១ ឈ្មោះ ធឿន រស្មី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ ឈ្មោះ សំ សុជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរ រស់នៅភូមិការប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌ស ម៉ាទឹកកចំនួន៦កញ្ចប់ ធំ៥និងតូច១កញ្ចប់ទំងន់ស្មើរ ៥១០,៥៤g ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ូតូ Dream C125 ស៊េរីឆ្នាំ២០១៨ ១គ្រឿង ពាក់ស្លាក់លេខ ភ្នុំពេញ1GS0453។

បច្ចប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវកម្លាំងរាជអាវុធហត្ថឃុំខ្លួនជាបណ្តោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ដើម្បីបន្តនីតិវិធី៕

មតិយោបល់