ព័ត៌មានជាតិ

ឃាត់ខ្លួនបានម្នាក់ក្រោយធ្វើសកម្មភាពប្លន់យកម៉ូតូសិស្សសាលាសុវណ្ណភូមិម្នាក់មិនសម្រេច

ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពេលធ្វើសកម្មភាពវាយប្លន់ម៉ូតូមួយគ្រឿង
ពីយុវតីជាសិស្សសាលាសុវណ្ណភូមិម្នាក់ត្រូវសមត្ថកិច្ចអន្តរាគមន៍ទាន់ពេលនៅចំនុចផ្លូវបេតុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង៦យប់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៩កម្លាំងនគរបាលព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពេលធ្វើសកម្មភាពវាយប្លន់ម៉ូតូមួយគ្រឿងពីយុវតីម្នាក់នៅចំនុចផ្លូវបេតុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះលី ហុងភេទប្រុសអាយុ២៧ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
យុវតីរងគ្រោះខាងលើមានឈ្មោះឈួរគីមហៀកភេទស្រីអាយុ១៩ឆ្នាំមុខរបរសិស្សសាលាសុវណ្ណភូមិស្នាក់នៅភូមិដំ
ណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ។

តាមសម្តីយុវតីរងគ្រោះខាងលើបានឲ្យដឹងថាមុនពេលកើតហេតុរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាក Honda beatពណ៌ផ្កាឈូកលាយសពាក់ស្លាកលេខភ្នំពេញ1HQ 8977ចេញមកពីផ្ទះមកទិញម្ហូបនៅផ្សារស្ទឹងមានជ័យចាស់លុះត្រឡប់ទៅវិញក៏លេចមុខជនសង្ស័យឈរកណ្តាលផ្លូវច្រានរូបនាងឲ្យដួលបំណងនិងវាយប្លន់យកម៉ូតូ
ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ដែលកំពុងល្បាតនៅមូលដ្ឋានបានឃាត់ខ្លួនជនសង្ស័យយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិស្ទឹងមានជ័យទី១ដើម្បីធ្វើការសាកសួនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពវាយច្រានប្លន់យកម៉ូតូពីយុវតីខាងលើនេះពិតប្រាកដមែនមូលហេតុដោយខ្លួនបានយកម៉ូតូរបស់បងមួយគ្រឿងទៅបញ្ចាំយកលុយទៅលេងល្បែងនិងជក់ថ្នាំញៀនអស់ហើយមិនហ៊ានចូលផ្ទះវិញទើបសម្រេចចិត្តដើររកប្លន់ម៉ូតូដើម្បីបានលុយលស់ម៉ូតូយកទៅសងបងវិញ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់