ព័ត៌មានជាតិ

គោយន្ដឡើងផ្លូវជាប់ហ្រ្វាំងបុកម៉ូតូឌ្រីម សង់ របួសប្រុសស្រី៣នាក់

កំពង់ស្ពឺ: គោយន្ដច្នៃជាប់ហ្រ្វាំងជ្រុលទៅបុក ម៉ូតូHONDA C 125មួយគ្រឿងបណ្តាលឲ្យរងរបួសប្រុសស្រី៣នាក់
កាលពីវេលាម៉ោង៥និង២០នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ចំណុចផ្លូ វ លេខ១៤៣ ភូមិចម្ការវាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ។

ម៉ូតូម៉ាកHONDA C 125 ពណ៌ ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1N-2627ជិះដោយឈ្មោះ កែវ ផន ភេទប្រុស អាយុ៦០ឆ្នាំ ឌុបមនុ ស្សពីរនាក់ ទីឈ្មោះ ទេព ទិន ភេទស្រី អាយុ ៥៧ ឆ្នាំ និងទី២ឈ្មោះ កែវ ដន ភេទស្រី អាយុ ៦០ ឆ្មាំ អ្នកទាំងបីរស់នៅភូមិអន្លុងពពាយ ឃុំក្រាំង អំ ពិល ស្រុកសំរោងទង។

តាមសមត្ថកិច្ចមូលដ្ឋានករណីគ្រោះថ្នាក់ខាងលើគឺបង្កមកពីគោយន្ដឆ្នៃជាប់ ហ្រ្វាំង ចង្កូតខាងស្ដាំបើកដោយឈ្មោះ សុខ គីមសាត ភេ ទប្រុស អាយុ ២៣ឆ្នាំរស់នៅ ភូមិត្រពាំងកក់ ឃុំក្រាំងអំពិ ល ស្រុកសំរោងទង បើកបរពីជើងទៅត្បូងរួចឆ្លងផ្លូវទៅកើត បើកបរ បញ្រ្ចាសទិសគ្នា។
បន្ទាប់ពីកើតហេតុជន រងគ្រោះ ត្រូវ បានបញ្ជូនទៅព្យាបាលនៅពហុព្យាបាល ឯក ជនអុំ សារ៉នកំពង់ស្ពឺ។

បច្ចុប្បន្ន មធ្យោបាយ បង្ក គោយន្ដ ច្នៃ ម៉ូតូ សមត្ថកិ ច្ច បានយក មក រក្សាទុកបណ្ដោះអាសន្ន នៅប៉ុស្តិនគរបាលរដ្ឋបាលក្រាំងអំពិល ដើម្បី ចំណាត់ការ តាមនីតិវិធី៕

មតិយោបល់