ព័ត៌មានជាតិ

ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុ: តាមសេចក្តីរាយការណ៍បឋមថាមានមនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកុងទីន័របុកជាមួយម៉ូតូ២គ្រឿងនៅផ្លូវជាតិលេខ៤ក្នុងឃុំបិតត្រាំងស្រុកព្រៃនប់ ខាងលិចផ្លូវបំបែកចូលទៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃ១៤កក្កដា២០១៩ហើយភ្លាមៗនៅមិនទាន់មានរបាយ
ការណ៍ពីឈ្មោះជនរងគ្រោះ និងភាគីអ្នកបើកបររថយន្តនៅឡើយដោយរង់ចាំរបាយការណ៍បញ្ជាក់ពីសមត្ថកិច្ច។

មតិយោបល់