ភ្នំពេញៈ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទីមានករណីអំពើលួច មានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (រុញច្រានដណ្តើមយកម៉ូតូ ១គ្រឿងម៉ាកប៊ីត) នៅចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ លី ហុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ ឈួរ គីមហៀក ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៧អឺ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស។
វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ផ្កាឈូកលាយស ស៊េរី២០១៩ លេខតួ ៩០១៤៣៤១, លេខម៉ាស៊ីន៩០១៤៥៣១ ពាក់ស្លាកលេខ ភ្នំពេញ 1HQ-8977 (បានប្រគល់ឲ្យជនរងគ្រោះរក្សាទុកបណ្តោះអាសន្ន) ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម្នាក់ឯង ១គ្រឿងម៉ាក ហុងដាប៊ីត ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HQ-8977 ចេញពីទិញម្ហូបនៅផ្សារស្ទឹងមានជ័យចាស់ ដើម្បីត្រឡប់ទៅផ្ទះនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ហើយនៅពេលធ្វើដំណើរមកដល់ចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ស្រាប់តែជនសង្ស័យ ដែលឈរនៅចិញ្ចើមផ្លូវបានទៅចូលចាប់រុញច្រានម៉ូតូរបស់ជនរងគ្រោះ ដួលទៅលើផ្លូវបណ្តាលឲ្យជនរងគ្រោះ មានរបួសដាច់រលាត់ស្បែកជង្គង់ខាងឆ្វេង និងចង្អុលដៃខាងឆ្វេង ខណៈនោះជនង្ស័យឈ្មោះ បានលើកម៉ូតូរបស់ជនរងគ្រោះបម្រុងលើកជិះគេចខ្លួន តែជនរងគ្រោះស្រែកឆោឡោឡើង ទន្ទឹមនោះកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានមកដល់ក៏បានឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចំណែកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមច្បាប់តែម្តង។
ក្រោយកើតហេតុជនសង្ស័យត្រូវបាន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
មតិយោបល់