ព័ត៌មានជាតិ

តុលាការកំពូល ច្រានចោលបណ្តឹង សារទុក្ខសុំនៅក្រៅឃុំ របស់លោក អ៊ុំ សំអាន

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ លោកស្រីចៅ គឹម សត្ថាវី ចៅក្រមជំនុំជម្រះតុលាការកំពូលបានសម្រេចប្រកាសសាលដីកាតម្គល់សេចក្តីសម្រេច របស់សាលាឧទ្ធរណ៍ ទុកជាបានការដដែលពាក់ព័ន្ធ សំណុំរឿង បណ្តឹងសារទុក្ខ សុំនៅក្រៅឃុំរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំង។

សូមបញ្ជាក់ថា តុលាការកំពូល បានបើកសវនាការជំនុំ ជម្រះលើបណ្តឹង សុំនៅក្រៅឃុំ របស់លោក អ៊ុំ សំអាន កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦កន្លងទៅ។

បណ្តឹងសារទុក្ខ របស់លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ មណ្ឌលសៀមរាប បានធ្វើឡើង ក្រោយពីសភា ស៊ើបសួរ នៃសាលាឧទរណ៍ ធ្លាប់បានបដិសេធ កាលពី ពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។

គួររំលឹកថា លោក អ៊ុំ សំអាន ត្រូវបានលោក តុប ឈុនហេង ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន កាលពី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ ក្រោមបទចោទប្រកាន់ ញុះញង់ឲ្យ ប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សង្គម និង សន្តិសុខសង្គម) និងបទ ញុះញង់ឲ្យមានការរើសអើង យោងតាមមាត្រ ៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា៕

https://youtu.be/VGHB5plxUhQ

Capture45Capture4412314

មតិយោបល់