ព័ត៌មានជាតិ

Update៖ ព្រលឹងចុងសក់! បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកចូលហាងលក់ទឹកត្នោតជូរ កិនម៉ូតូ៨គ្រឿងរងការខូចខាត

ភ្នំពេញ: កាលពីម៉ោង ៧ និង ២៥នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកចូលរោងលក់ទឹកត្នោតជូរ យីហោ ឆេង លៀង១៦៨។

ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ត១គ្រឿង ម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2B-3799 ក្នុងស្ថានភាពស្រវឹង ទើបចេញពីកន្លែងផឹកស៊ី នៅហាងមួយកន្លែង ទល់មុខគ្នា ជាមួយហាងកើតហេតុប្រហែល២០ម៉ែត្រ។

ខណ:មកដល់ចំណុចកើតហេតុ អ្នកបើករថយន្ត បានរេចង្កូតបុកចូលរោងលក់ទឹកត្នោតជូរ ដោយបុកកិនម៉ូតូ ចំនួន៨គ្រឿង និងសម្ភារក្នុងហាងមួយចំនួនរងការខូចខាត។

ក្រោយកើតហេតុ អ្នកបើកបរ រួមទាំងវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច នាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់