ព័ត៌មានជាតិ

Update៖ ម៉ូតូ២គ្រឿងបុកគ្នាលាន់ដូចរន្ទះ បណ្ដាលបុរស ២នាក់របួសធ្ងន់

តាកែវ: នៅវេលាម៉ោង ២និង៥នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩​ ស្ថិតក្នុងភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ តាមបណ្ដោយផ្លូវជាតិលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ១៤-១៥។

ម៉ូតូម៉ាក អ៊ិចសិនធ័រ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថាច ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិផ្សារត្រាំខ្នា ឃុំបាទី ស្រុកបាទី ខេត្តតាកែវ ធ្វើដំណើរពីលិចទៅកើតរបួសធ្ងន់ ពាក់មួកសុវត្ថិភាព។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊រីឆ្នាំ២០១៧ ពាក់ស្លាកលេខ កណ្ដាល 1U-4326 អ្នកបើកបរឈ្មោះ ព្រុំ សាវី ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រាំងវ៉ិច ឃុំក្ដាញ់ ស្រកព្រៃកប្បាស របួសធ្ងន់ ពាក់មួកសុវត្ថិភាពធ្វើដំណើរពីកើតទៅលិច។

មូលហេតុ៖ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុកម្លាំងជំនាញ វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


មតិយោបល់