ព័ត៌មានជាតិ

កុកភ្លេចជុង! លួចម៉ូតូបានជិត១ខែ ស្មានតែរួចខ្លួន ចុងក្រោយខ្នោះដដែល

ភ្នំពេញ: នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៣ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលឃ្មួញស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចក្នុងរោងចក្រកាត់ដេរហ្គ្រីប៉ូលី ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី១០-០៣-២០២០ វេលាម៉ោង០៧ និង៣០នាទី ។

ជនសង្ស័យឈ្មោះ ជិន សុជាតិ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក (មានសារធាតុញៀ) បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ មិនចាំផ្លាកលេខ របស់ជនរងគ្រោះ ឈ្មោះ ខុម សុវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

បច្ចុប្បន្នសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការនិតិវិធីច្បាប់៕

មតិយោបល់