ព័ត៌មានជាតិ

ហាយទ្បែន បើកបុកសិស្សវិទ្យាល័យបឹងកេងកង បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈតៃកុងរត់គេចខ្លួនបាត់

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូ១គ្រឿង ជិះគ្នាពីរនាក់ មុខរបរជាសិស្សវិទ្យាល័យបឹងកេងកង រៀនថ្នាក់ទី ១០ ត្រូវរថយន្តហាយទ្បែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ តាមបណ្ដោយផ្លូវ៣៩២ ភ្នំពេញ 2AM- 0344 បុក បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

កើតហេតុនៅវេលាម៉ោង ១ និង ៣៥នាទីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់បឹងកេងកងទី ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុ អ្នកបើករថយន្ត បានគេចខ្លួនបាត់ ចំណែកសម​ត្ថកិច្ច បានចុះមកទីតាំងខាងលើ ហើយបានធ្វើការដោះស្រាយ តាមនីតិវិធី សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់