ភ្នំពេញៈ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប ករណីលួចរថយន្ដមួយគ្រឿង ដែលបាត់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។
ប្រតិបត្តិការនេះ ធ្វើឡើងដោយការបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង ទទួលផែនកណ្ដាលនគរបាលយុត្តិធម៌ និងដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាទៅកម្លាំងជំនាញរបស់នាយកដ្ឋាន។
លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រោយទទួលបានបញ្ជាភ្លាម កម្លាំងការិយាល័យរបស់លោកបានបើកការស្រាវជ្រាវជាបន្ដបន្ទាប់ រហូតឈានដល់កំណត់មុខសញ្ញាពាក់ព័ន្ធបាន និងឈានដល់ការចាប់ខ្លួនតែម្ដង នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។
នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ជនសង្ស័យត្រូវបង្ក្រាបបាននៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំបន្ដ និងឈានទៅដកហូតបានរថយន្ដ ដែលរូបគេបានលួចដែលកំពុងលាក់ទុកនៅផ្ទះប្រជាពលរដ្ឋក្នុងឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
លោកវរេសនីយ៍ឯក ខេង ម៉េងឈាង បានបញ្ជាក់ថា ក្រៅពីការដកហូតបានរថយន្ដដែលរូបគេបានលួចមួយគ្រឿងហើយនោះ សមត្ថកិច្ចដកហូតបានអាវុធខ្លីមួយដើម ម៉ាក K54 បង់មួយ និងគ្រាប់៧គ្រាប់ ពីជនសង្ស័យផងដែរ។ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ តី សុភ័ក្រ អាយុ៣០ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានលួចរថយន្ដខាងលើ និងប្រើប្រាស់អាវុធដោយខុសច្បាប់ពិតប្រាកដមែន។
បន្ទាប់ពីបញ្ចប់ការសួរនាំ ជនសង្ស័យត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវ
មតិយោបល់