ក្រចេះ: ប្រជាពលរដ្ឋមិនក្រោមពី៥០នាក់ បានធ្វើការបះបោរប្រឆាំងនិងកងរាជអាវុធហត្ថក្រុងក្រចេះ ដោយនាំគ្នាចាប់សែងរថយន្តអាវុធហត្ថចេញពីអង្គភាព ដើម្បីយករថយន្តដឹកជន្លង់ម្រេចចេញក្រៅ។ សមត្ថកិច្ចនិយាយថា នៅម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៣ សីហា នេះ ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាប្រមូលម្ដុំ និងចាប់សែងរថយន្តរបស់សមត្ថកិច្ចចេញពីក្នុងអង្គភាពមកដាក់នៅខាងក្រៅ បន្ទាប់មកក៏យករថយន្តដឹកជន្លង់ម្រេច ដែលសមត្ថកិច្ចចាប់កាលពីម្សិលមិញទៅទុកក្នុងអង្គភាពមកខាងក្រៅវិញ។ ប្រជាពលរដ្ឋបានលើកឡើងថា ការដែលចាប់រថយន្តដឹកជន្លង់ម្រេចតូចៗនេះ ហាក់មានភាពលម្អៀង ពោលគឺសមត្ថកិច្ចមិនមានវិធានការទៅលើរថយន្តដឹកឈើធំៗ ដែលចរាចរគក្រឹកគគ្រេង និងខុសច្បាប់។…
មតិយោបល់