បាត់ដំបងៈ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ សកម្មភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ត្រួតពិនិត្យចលនាសត្វ-ផលិតផល មានដើមកំណើត ពីសត្វ-សត្តឃាតដ្ឋាន នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង សហការជាមួយក្រុមអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការឃាត់រថយន្តដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុន រស្មីភ្នំពេញ RPP-Exprese ពាក់ស្លាកលេខភ្នំពេញ 3D-6789 ដែលលួចលាក់ដឹកជញ្ជូនប្រហិតពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសពីអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ( ប្រភេទប្រហិតចំនួន ១០កេស ដែលមានទម្ងន់សរុបប្រហែល ជិត១តោន)៕
ព័ត៌មានជាតិ
មតិយោបល់