ព័ត៌មានជាតិ

Update៖លឿនដូចហោះវ៉ារថយន្តដឹកដីគេចម៉ូតូពីមុខរេចង្កូតធ្លាក់ប្រឡាយក្រឡាប់រងបួសធ្ងន់ស្រាល៦នាក់

ភ្នំពេញ: រថយន្តដឹករោងការបុណ្យមួយគ្រឿងបើកដោយបុរសម្នាក់ក្នុងល្បឿនលឿនដូចហោះវ៉ារថយន្តដឹកដីមិនចាំម៉ាកបើកស្របទិសដៅគ្នាវ៉ាកនឹងម៉ូតូមួយគ្រឿងនៅខាងមុខបើកបញ្រាស់ទិសគ្នាបួងចង្កូតគេចមកខាងស្តាំដៃក្រឡាប់ចាក់រោងការបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៦នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ៤២ត្រង់ចំណុចមុខដីឡូមួយកន្លែងក្នុងភូមិបឹងប៉ិច សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ក្នុងហេតុការណ៍នេះបណ្តាលឲ្យរងរបួសធ្ងន់២នាក់នោះ១-ឈ្មោះស្នា ភេទប្រុស អាយុ៣០ឆ្នាំ រងបួសបាក់ជើង២ ថុលចាន់ថន ភេទប្រុស អាយុ២៨ឆ្នាំរងរបួសបាក់ដៃត្រូវបានគេបញ្ជូនសង្រ្គោនៅមន្ទីពេទ្យលោកសង្ឃហៅមន្ទីពេទ្យព្រះកសុមះ។រីឯ៤នាក់ទៀតរងរបួសស្រាលមិនត្រូវបានគេស្គាល់ឈ្មោះទេអ្នកទាំ៦នាក់នោះមានទីលំនៅភូមិត្នោតខ្ពស់សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ។ចំណែករថយន្តដែលក្រឡាប់នោះម៉ាកគាពណ៌សពាក់ស្លាកលេខភ្នំពេញ3E-2176រងការខូចខាចយ៉ាងដំណំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តខាងលើបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ្ណធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤២ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនដូចហោះខណះមកដល់កន្លែងកើតហេតុបានវ៉ារថយន្តដឹកដីបើកបរស្របគ្នាពេលបើកវ៉ាផុតបន្តិចក៏វាក់ជាមួយម៉ូតូមួយគ្រឿងដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបានបួងចង្កូតគេចមកខាងស្តាំដៃក្រឡាប់ផ្ងារជើងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៦នាក់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកចរាចរណ៍ខណ្ឌព្រែកព្នៅរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

 

មតិយោបល់