យោងតាមប្រភពព័ត៌មាន huffingtonpost ដែលចុះកាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ៣០១៣ ម្សិលមិញនេះ បានឲ្យ ដឹងថា បុរសវ័យ ៧៣ ឆ្នាំ និងចៅរបស់ខ្លួន ត្រូវបានប៉ូលិសចាប់ខ្លួនពីជាប់ទាក់ទិននឹងបញ្ហាគ្រឿងញៀន នៅ Pittsburgh ដោយប៉ូលិសបាននិយាយថា ពួកគេបានស្វែងរកឃើញដុំហេរ៉ូអ៊ីន ដោយក្នុងនោះមានប្រដាប់វេចខ្ចប់ថ្នាំញៀន និងកាំភ្លើងដែលស្វែងរកឃើញនៅផ្ទះរបស់ពួកគេ។
ក្រុមប៉ូលិសបានឲ្យដឹងបន្តថា ពួកគេបានលបវាយឆ្មក់កាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីស៊ើបអង្កេតអស់រយៈពេល ៣ ខែ ។ក្នុងការវាយឆ្មក់នេះចាប់បានជនល្មើស Albert Martin និងចៅប្រុសរបស់គាត់មានអាយុ ២០ ឆ្នាំ ឈ្មោះ Troy Martin។ប៉ូលិសបានឲ្យដឹងជាបន្តទៀតថា ពួកគេទាំងពីរនឹងត្រូវជាប់ចោទពីបទជួញ ដូរគ្រឿងញៀន ខណៈដែល ចៅប្រុសលោក Martin ក៏ចោទប្រកាន់ពីបទប្រើប្រាស់អាវុធ ខុសច្បាប់ផងដែរ។
ស្ត្រីម្នាក់បានឆ្លើយឆ្លងទូរស័ព្ទពី ផ្ទះលោក Martin បានឲ្យដឹងថា ប្រុសៗទាំងពីរនាក់នេះ មិនបានធ្វើអ្វីខុសនោះទេ។
ប៉ូលិសបានឲ្យដឹងថា ពួកគេបានស្វែងរកឃើញ និងរឹបអូស ថ្នាំហេរ៉ូអ៊ីន ចំនួន ២៤ដុំ ដែលគិតជាតម្លៃស្មើនឹង 12,000 ដុល្លារ និងកាំភ្លើង ២ ដើម ជាមួយនឹងទស្សនា ៣០ ដុំ សាច់ស្រស់ 4,220 ដុល្លារ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/r-TROY-MARTIN-ALBERT-MARTIN-large570_zps7d76fe2a.jpg
មតិយោបល់