កណ្តាលៈ ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤៥ នាទីនៅចំណុចមុខមន្ទីពេទ្យបង្អែក ស្រុកកៀន
ស្វាយ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ វង់ វាន ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិក្រសាជេត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង មុខរបរកម្មករផ្សារដែកស្នាក់នៅការដ្ឋានសំណង់ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ស្លាប់មុនពេលមកដឹកតាមម៉ូតូ មកដល់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ខេត្តកណ្តាល ) ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅវេលាម៉ោង៩និង៣០នាទី ជនរងគ្រោះមាន អាការៈមិន ស្រួលខ្លួន បានពឹងឲ្យអ្នកធ្វើការជាមួយឈ្មោះ ភឿក វ៉ាន់នី ភេទប្រុស អាយុ១៨ឆ្នាំ ជួយកោសខ្យល់និងជូនមកពេទ្យ ។ ពេលមកដល់ចំណុចផ្សារគគីរ ជនរង គ្រោះបានឲ្យម៉ូតូឈប់រួចដើរចូលទៅក្នុងឱសថស្ថានមហា សាល ពេលនោះ គ្រូពេទ្យបានដាក់សេរ៉ូមឲ្យនិងប្រាប់អ្នក
ឌុបជនរងគ្រោះឲ្យយកជនរងគ្រោះមកមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ។ ពេលនោះជនរងគ្រោះដៃម្ខាងកាន់សេរ៉ូមបានឡើងជិះម៉ូតូមកមន្ទីរពេទ្យបង្អែក ស្រុកកៀនស្វាយ ពេលមកដល់មុខមន្ទីរពេទ្យបង្អែកស្រុក អ្នកបើកម៉ូតូបានជិះហួសមុខក្លោងទ្វារមន្ទីរពេទ្យចំងាយ ប្រហែល១០ម៉ែត្រ បានត្រឡប់ម៉ូតូមកក្រោយវិញ ហើយបានបត់ម៉ូតូពីថ្នល់ឡើងមកក្នុងមន្ទីរពេទ្យមិនទាន់ឡើងផុតផង ស្រាប់តែជនរងគ្រោះបានធ្លាក់ពីលើម៉ូតូ ពេលនោះឈ្មោះ ភឿក វ៉ាន់នី បានហៅអ្នកនៅក្នុងមន្ទីរពេទ្យ២នាក់ឲ្យជួយលើកជនរងគ្រោះចូលបន្ទប់សង្គ្រោះបន្ទាន់ តែគ្រូពេទ្យបានបញ្ជាក់ថា ៖ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយទទួលបានពត៌មានកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញចុះដល់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ និងស្នើសុំកម្លាំង ជំនាញខេត្តចុះពិនិត្យសាកសព៕
មតិយោបល់