ព័ត៌មានជាតិ

Update៖ របួស១២នាក់ដែលចំនួនមនុស្សសរុប២៨ ករណីក្រឡាប់រថយន្តនៅសៀមរាប

សៀមរាប: នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង២និង១០នាទី ត្រង់ចំណុច ផ្លូវចុះពីលើភ្នំគូលេនថ្មីខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បង្កឡើងដោយខ្លួនឯង រថយន្តម៉ាកHYUNDAI COUNTY ពាក់ស្លាកលេខ ភ្នំពេញ 3E 6998 ឆ្នាំផលិត 2004 ពណ៌ លឿង
អ្នកបើកបរឈ្មោះ កែវ មករា អាយុ ២៨ឆ្នាំ រស់នៅខេត្តកណ្តាល
អ្នករួមដំណើរសរុប ២៨ នាក់
អ្នករងរបួសសរុប ១២ នាក់ ស្រី ០៩ នាក់ មានដូចខាងក្រោម
1/ ឈ្មោះ កែម សីហាភេទប្រុស អាយុ៣០ឆ្នាំរបួសរយះជើងខាងក្រោយ (ស្រាល)
២/ឈ្មោះ សុត សំអុន ភេទ ស្រី អាយុ៤៣ឆ្នាំ របួសត្រង់ស្មាខាងឆ្វេង
៣/ឈ្មោះ ផាត សោភា ភេទ ស្រី អាយុ៤៨ឆ្នាំ របួស ហត់ខ្លាំងខុសពីធម្មតា
៤/ឈ្មោះ ងួន សារ៉ាន់ ភេទស្រីអាយុ៥៧ឆ្នាំរបួសស្រាល
៥/ឈ្មោះ ងួន សុគុណ ភេទស្រីអាយុ៥៧ឆ្នាំ របួស រឹងថ្គាម ស្រាល
៦/ឈ្មោះ ពេជ្រ ច័ន្ទបូរមី ភេទស្រី អាយុ១១ឆ្នាំ របួសបាក់ដងកាំបិតខាងឆ្វេង
៧/ឈ្មោះ សុខ សុវណ្ណរ៉ាភេទប្រុស អាយុ៣៨ឆ្នាំរបួសស្រាល
៨/ឈ្មោះ ហួន សុគន្ធារី ភេទស្រី អាយុ៤៣ឆ្នាំ របួសហើមជង្គង់ទាំង២និងបាក់ក៏ដៃឆ្វេង
៩/ឈ្មោះ ប៉េន សុហាន ភេទ ប្រុស អាយុ ៤១ឆ្នាំ របួស បាក់ដៃខាងស្ដាំ
១០/ ឈ្មោះ លឿង គឹមសៀង ភេទស្រី អាយុអាយុ៣៨ឆ្នាំ របួស ក្បាល(ស្រាល)
១១/ឈ្មោះ គីម ចម្រើន ភេទស្រី អាយុ៤៦ឆ្នាំ របួសត្រង់ក្បាលនិងច្រមុះ អាចនិយាយបាន
១២/ឈ្មោះ ប៉ុក សុគុណ ភេទស្រី៤៧ឆ្នាំ របួស ក្បាលពកចំហៀងឆ្វេង។
បច្ចុប្បន្ន អ្នករងរបួសទាំងអស់បានទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ចំពោះរថយន្តយើងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បី ដោះស្រាយតាមនីតិវិធី ៕

 

មតិយោបល់