ការបាញ់ប្រហារយ៉ាងសាហាវព្រៃ ផ្សៃមួយទៅលើសាលារៀនដែលគ្រប់ គ្រងដោយកម្លាំងយោធានៅទីក្រុងប៉ាសាវា ប្រទេសប៉ាគីស្ថានកាលពីថ្ងៃទីទី១៦ធ្នូ សម្លាប់មនុស្ស១៤១នាក់និង១២៥នាក់ រងរបួសជាទម្ងន់ ភាគច្រើនជាសិស្ស។ ក្នុងការបាញ់ប្រហាររបស់ក្រុមតាលីបង់ធ្វើឱ្យសិស្សទាំងអស់ស្លាប់និងរងរបួស ក្នុងហេតុការណ៍នោះមានសិស្ស២នាក់ បន្លំខ្លួនជាស្លាប់គេចផុតពីខ្សែភ្នែកខ្មាន់ កាំភ្លើងតាលីបង់ ។រយៈពេល៨ម៉ោងក្រោយការបាញ់ ប្រហារទៅលើសាលារៀនកម្លាំងទាហាន ប៉ាគីស្ថានប្រកាសថាបានបាញ់សម្លាប់ ខ្មាន់កាំភ្លើងតាលីបង់ទាំង៩នាក់ ។ សិស្ស អាយុ១៦ឆ្នាំឈ្មោះសារ៉ូខាន់ រងរបួសព្យា បាលនៅក្នុងមន្ទីរពេទ្យបានរៀបរាប់ពី ពេលវេលាយ៉ាងរន្ធត់ពេលខ្មាន់កាំភ្លើង តាលីបង់បាញ់ប្រហារនៅពេលនោះមាន សំឡេងនរណាម្នាក់បានស្រែកឱ្យសិស្ស ទាំងអស់រត់ពួនក្រោយតុ ។ ភ្លាមៗនោះ ខ្មាន់កាំភ្លើងសម្រុកចូលក្នុងសាលារៀន ហើយស្រែកខ្លាំងៗថា ព្រះអាទិទេពដ៏ អស្ចារ្យរួចបាញ់ប្រហារតែម្ដង ។ ខ្មាន់ កាំភ្លើងម្នាក់បានស្រែកថា មានសិស្ស ជាច្រើនពួននៅក្រោមតុទៅចាប់ពួកវា ទាំងអស់ ។
សារ៉ូខាន់បានរៀបរាប់ទៀត ថា នៅពេលដែលប្អូនពួននៅក្រោមតុ ក៏បានមើលឃើញជើងខ្មាន់កាំភ្លើងដើរ មកសំដៅរកសិស្សដែលពួន ។ ពេល នោះខាន់មានការឈឺចាប់យ៉ាងខ្លាំងពេល ខ្មាន់កាំភ្លើងបាញ់បំបាក់ជើងទាំង២ ។ ខាន់បាញ់ទាញយកក្រវាត់កសម្រាប់ សិស្សយកមកខាំនៅក្នុងមាត់ដើម្បីកុំឱ្យឮសូរសំឡេងស្រែកនៃការឈឺចាប់ ។ ខ្មាន់កាំភ្លើងរូបនោះក៏បានបន្ដទៅរក សិស្សិដទៃទៀតហើយបាញ់រះទៅលើ សិស្សទាំងនោះដោយព្រៃផ្សៃបំផុត ។ ពេលនោះខាន់បានបិទភ្នែកបន្លំធ្វើជា ស្លាប់ដោយខ្លាចខ្មាន់កាំភ្លើងរូបនោះ ងាកមកបាញ់ទៅលើប្អូនបន្ដទៀត ។ នៅ ពេលនោះខ្មាន់កាំភ្លើងក៏ងាកមកកាន់ កន្លែងខាន់លាក់ខ្លួន ប៉ុន្ដែដោយនឹកស្មាន តែស្លាប់ហើយក៏បាញ់ថែមទៀត ។
ដោយករណីសិស្សឈ្មោះខាន់ខាងលើ ក៏មានសិស្សម្នាក់ទៀតឈ្មោះហាំមេត អាមេត ក៏រួចផុតពីក្ដីស្លាប់ខណៈដែល អ្នកគ្រូនិងមិត្ដភក្ដិរួមថ្នាក់ទាំងអស់បាន ស្លាប់ដោយខ្មាន់កាំភ្លើងបាញ់ប្រហារ ។ ហាំមេតបានរៀបរាប់ឱ្យដឹងថា “ប្អូនកំពុង លេងជាមួយមិត្ដភក្ដិក៏ស្រាប់តែឮសូរ ស្នូរកាំភ្លើងបន្ដបន្ទាប់ ប្អូនក៏រត់ពួននៅ ក្រោមតុ ចំណែកអ្នកគ្រូក៏ព្យាយាម ខ្ទាស់គន្លឹះទ្វារប៉ុន្ដែខ្មាន់កាំភ្លើងបានធាក់ កម្ទេចទ្វារហើយចូលមកបាញ់សម្លាប់ ទាំងអស់នៅសល់តែរូបប្អូនម្នាក់ប៉ុណ្ណោះ ដោយខ្មាន់កាំភ្លើងស្មានហាំមេតបាន ស្លាប់ទៅហើយក្រោយត្រូវពួកគេបាញ់ ចំមួយគ្រាប់”។
ក្រុម Tehreek-e- Taliban នៅប៉ា គីស្ថានបានចេញមុខទទួលស្គាល់សកម្ម ភាពបាញ់ប្រហារខាងលើជារបស់ខ្លួន។ ទាំងនោះជាការសង់សឹកទៅនឹងកម្លាំង ទាហានប៉ាគីស្ថានដែលបាញ់ប្រហារទៅ លើក្រុមតាលីបង់ ។មន្ដ្រីសន្ដិសុខប៉ាគីស្ថានបានបញ្ជាក់ ថា នៅពេលដែលមានការបាញ់ប្រហារ កើតឡើងមានសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជាបុគ្គលិករាប់រយនាក់មានវត្ដ មាននៅទីនោះ។ក្នុងពេលជាមួយគ្នានេះនាយករដ្ឋ មន្ដ្រីប៉ាគីស្ថានណាវ៉ាស់សារីហ្វ បានស្បថ ថានឹងសងសឹកដល់គ្រប់ដំណក់ឈាម កុមារនៅក្នុងសាលាដែលក្រុមតាលីបង់ បាញ់ប្រហារសម្លាប់សិស្ស១៣២នាក់ និងលោកគ្រូ អ្នកគ្រូ៩នាក់ ។
ពលរដ្ឋនៅទូទាំងប្រទេសប៉ាគីស្ថាន គ្របដណ្ដប់ដោយការឈឺចាប់ខ្សឹបខ្សួល នៅពេលដែលមានជនរងគ្រោះដល់ទៅ ១៤១នាក់ស្លាប់ក្នុងមួយប៉ព្រឹកភ្នែកភាគ ច្រើនជាកុមារ ។ នៅពេលនេះជនរង គ្រោះក៏បានចាប់ផ្ដើមយកទៅបញ្ចុះបូជា អ្នកដែលជូនដំណើរសពខ្សឹបខ្សួលមិន អាចនិយាយអ្វីបានឡើយ ។ ក្នុងពេលនេះ ដែលសាច់ញាតិសិស្ស១២៥នាក់ដែល សង្គ្រោះបន្ទាប់សម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យកំពុងរង់ចាំដំណឹងលទ្ធផល ដោយសិស្សរងរបួសទាំងអស់មានសភាព ធ្ងន់ធ្ងរ ។
កម្លាំងទាហានប៉ាគីស្ថានក៏បានចាប់ ផ្ដើមវាយប្រហារតប់តទៅលើទីតាំង ក្រុមតាលីបង់ដោយវាយប្រហារ១០លើក តាមដែនអាកាសចូលទៅកាន់តំបន់ ខាយប័រ និងតំបន់ផ្សេងៗទៀតជាច្រើន។ ការបាញ់ប្រហារទៅលើសាលារៀនរបស់ ក្រុមតាលីបង់ធ្វើឱ្យរដ្ឋាភិបាលប៉ាគីស្កសនអស់ការអត់ធ្មត់ហើយនឹងបើកយុទ្ធនា ការជាទ្រង់ទ្រាយធំកំចាត់ក្រុមនេះចេញ ឱ្យអស់ពីប្រទេសប៉ាគីស្ថាន ។
សហគមន៍អន្ដរជាតិបានថ្កោលទោស យ៉ាងខ្លាំងដល់ទង្វើព្រៃផ្សៃរបស់ក្រុម តាលីបង់ ។ អគ្គលេខាធិការអង្គការ សហប្រជាជាតិបានគីមូនបានចាត់ទុក ការវាយប្រហារនោះថា ជាសកម្មភាព ថោកទាបពេលវាយប្រហារទៅលើកុមារ ពេលកំពុងតែសិក្សាដោយគ្មានអ្វីការពារ ខ្លួន គ្មានការប្រុងប្រយ័ត្ន ។ ទាំង នោះមិន មែនជាសកម្មភាពរបស់មនុស្សសោះ ឡើយ ។
លោកបានគីមូនបានបញ្ជាក់ទៀតថា “គ្មានអ្វីដែលអាចប្រៀបធៀបបានទៅនឹង អំពើព្រៃផ្សៃទាំងនោះហើយក៏គ្មានអ្វីមក លុបលាងឱ្យបាត់បង់កំហឹងរបស់មហា ជនបានឡើយពេលដែលធ្វើព្រៃផ្សៃទៅ លើកុមារក្នុងវ័យសិក្សា”។
ក្នុងពេលនោះឧត្ដមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្ម ភាពវាយប្រហារខាងលើផងដែរ ។
មេដឹកនាំប្រទេសជាច្រើននៅជុំវិញ ពិភពលោកបានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពបាញ់ប្រហារខាងលើ ។ ប្រធានាធិបតីអាមេរិកបារ៉ាកអូបាម៉ា បានចាត់ទុកសកម្មភាពនោះជាអំពើ ថោកទាបដែលវាយប្រហារទៅលើ សិស្ស ។ អាមេរិកប្រកាសថានឹងកៀក ស្មាជាមួយនឹងពលរដ្ឋប៉ាគីស្ថានកំចាត់ ក្រុមភេរវកម្មតាលីបង់នាំមកនូវសុខ សន្ដិភាពដល់ប៉ាគីស្ថាន ។
នាយករដ្ឋមន្ដ្រីឥណ្ឌាណារ៉េនត្រាមូឌី ក៏បានថ្កោលទោសដូចគ្នាដែលបាញ់ ប្រហារទៅលើមនុស្សមិនដឹងអីស្ថិតនៅ ក្នុងវ័យកំពុងសិក្សា ។ ប្រធានាធិបតី បារាំងហ្វ្រង់សូហូលែន ក៏បានប្ដេជ្ញាជួយ ដល់រដ្ឋាភិបាលប៉ាគីស្ថានកំចាត់ក្រុម តាលីបង់កុំមានរឿងដូចនេះនៅពេល អនាគត ។
ម្ចាស់ពានរង្វាន់ណូបែលសន្ដិភាព ឆ្នាំ២០១៤នាងម៉ាឡាឡា បានបង្ហាញញ ការឈឺចាប់បំផុតចំពោះទង្វើព្រៃផ្សៃនៅ លើដែនដីស្រុកកំណើរបស់នាង ។ នាង ម៉ាឡាឡា ក៏ធ្លាប់ជាជនរងគ្រោះដោយ ការបាញ់ប្រហាររបស់ក្រុមតាលីបង់ នៅពេលដែលនាងជិះរថយន្ដក្រុងទៅ កាន់សាលារៀន ហើយក៏ជាយុវសិស្ស ឈានមុខក្នុងការជំរុញកុមារដទៃទៀត ទទួលបានការអប់រំពេញលេញ ។
ពាក់ព័ន្ធនឹងករណីបាញ់ប្រហារនេះ ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គា នីស្ថានក៏បានថ្កោលទោសដល់ការបាញ់ ប្រហាររបស់ក្រុមតាលីបង់នៅក្នុងប្រទេស ប៉ាគីស្ថានបានបញ្ជាក់ថា កន្លងមក ក្រុមតាលីបង់មិនដែលសម្លាប់មនុស្ស ដែលគ្មានទោសកំហុង ពិសេសគឺកុមារ ស្ថិតក្នុងវ័យកំពុងសិក្សា ។ ក្រុមតាលី បង់នៅប៉ាគីស្ថានធ្វើសកម្មភាពដាច់ ដោយឡែកពីក្រុមតាលីបង់នៅអាហ្វហ្គា នីស្ថាន ប៉ុន្ដែក្រុមទាំង២មានគោលដៅ ដូចគ្នា គឺផ្ដួលរំលំរដ្ឋាភិបាលនិងបង្កើត ទៅជាប្រទេសអ៊ិស្លាមពេញលេញមួយ៕
ព័ត៌មានជាតិ
មតិយោបល់