ព័ត៌មានជាតិ

Update៖ រថយន្តបាឡែនបុករថយន្តធនធំនៅផ្លូវជាតិលេខ៥ បណ្ដាលឲ្យមនុស្ស២នាក់រងរបួស

កំពង់ឆ្នាំង: នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥ ចំណុចចន្លោះគីឡូម៉ែត្រលេខ១០៩-១១០ ស្ថិតក្នុងភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

រថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ទឹកមាស ពាក់ស្លាកលេខបាត់ដំបង 2B-2751 បើកបរដោយឈ្មោះ សុខ តែម ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិអូតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះបើកបរមកដល់ចំណុចខាងលើ បានរេចង្កូតទៅបុករថយន្ត ១គ្រឿងទៀតម៉ាក FUSO ពណ៌សខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-3303 ក្នុងដំណើរច្រាសទិសគ្នា បណ្តាលឲ្យរងរបួសមនុស្សចំនួន ២នាក់។

១. ឈ្មោះ សុខ តែម ភេទប្រុស អាយុ ៤៧ឆ្នាំ រងរបួសស្រាល អ្នកបើកបររថយន្តបាឡែន
២. ឈ្មោះ អ៊ូ បែធ្ធីលិនដា ភេទស្រី អាយុ ៤៩ឆ្នាំ រងរបួសស្រាល អ្នករួមដំណើរក្នុងរថយន្តកាម៉ារីបាឡែន អ្នកទាំងពីរនាក់រស់នៅភូមិអូតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

មូលហេតុ៖ បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចវាស់វែងយកវត្ថុតាងយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់