ដើម្បីរក្សាទុកសាឡាដឲ្យនៅបានយូរ ស្រ្ដីមេផ្ទះគ្រប់ប្រាកដជាយកវាទៅទុកនៅក្នុងទូរទឹកកក។ ច្បាស់ណាស់ការធ្វើបែបនេះគឺអាចរក្សាទុកសាឡាដបានយូរពិតមែន ប៉ុន្តែសភាពរបស់វា ប្រាកដជាមើលទៅមានភាពស្វិតស្រពោន មិនគួរឲ្យចង់ទទួលទាន។
នៅពេលដែលស្ដ្រីមេផ្ទះចង់យកសាឡាដ ដែលរក្សាទុកនៅក្នុងទូរទឹកកកមកធ្វើជាអាហារនោះ គ្រាន់តែយកសាឡាដដែលរក្សាទុក មកត្រាំក្នុងទឹក ដែលនៅក្នុងទឹកនោះមានទឹកក្រូចឆ្មារ រយៈពេលនៃការត្រាំគឺប្រមាណជា មួយម៉ោងប៉ុណ្ណោះ។
ក្រោយពីធ្វើដូច្នេះ សាឡាដដែលមានសភាពស្វិតស្រពោន វានឹងប្រែប្ដូរទៅជាស្រស់បំព្រងឡើងវិញ។ កត្ដាដែលនាំឲ្យបន្ថែនៅក្នុងទូរទឹកកកមានភាពស្វិតនោះ គឺបណ្ដាលមកពីជាតិទឹកដែលនៅក្នុងបន្ថែមត្រូវបានហូរចេញ ដោយសារតែទូរក្លាស្សេមានសំណើមទាប។ សម្រាប់ការដែលយកបន្ថែមទៅត្រាំនៅក្នុងទឹកក្រូចឆ្មារនោះ គឺវាបាននាំនូវជាតិទឹកត្រឡប់មកបំពេញកោសិការបស់បន្ថែមឡើងវិញ៕
មតិយោបល់