ព័ត៌មានជាតិ

នារីម្នាក់ជិះម៉ូតូបុកបង្កាន់ដៃស្ពាន់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

តាកែវ: នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២និង២៥នាទីរសៀល ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៩២-៩៣ ក្នុងភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសារជិះម៉ូតូបុកបង្កាន់ដៃស្ពានដួលដោយខ្លួនឯង។

ជនរងគ្រោះឈ្មោះ ដន ធារី ភេទស្រី អាយុ ២១ឆ្នាំ មុខរបរកសិករ នៅភូមិតូច ឃុំគ្រាំងស្នាយ ស្រុកឈូក ខេត្តកំពត បើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ បិទស្កុតពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1I-2287 ធ្វើដំណើរពីកើត លុះបើកបរមកដល់ចំណុចខាងលើ ក៏បានរ៉េចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានដោយខ្លួនឯង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី និងបានធ្វើកំណត់ហេតុប្រគល់សពជូនដល់សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់