ព័ត៌មានជាតិ

បុរសម្នាក់របួសធ្ងន់បន្ទាប់ពីរថយន្តបុកនៅខេត្តព្រះសីហនុ

ព្រះសីហនុ: កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៤-២១៥ រវាងរថយន្ត០១គ្រឿងប្រភេទរថយន្តដឹកភ្ញៀវ ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣D-៤៧៤៧ មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បុកប៉ះជាមួយ ម៉ូតូ០១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១V-១៦៣២ មានទិសដៅពីផ្ទុយគ្នា។ តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ វ៉ាន ឆេងលាង ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិឃ្លាំងចាស់ ឃុំរាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ប៉េង សាវឿន ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់ ) បញ្ជូទៅព្យាបាលគ្លីនិចឯកជន ៨៨៨ ក្រុងព្រះសីហនុ ។
បច្ចុប្បន្នវត្ថុតាង រថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់