ភ្នំពេញៈ យោងតាមផេកអគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ នៅវេលាម៉ោង១និង៣នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP១២៧ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលបណ្ដាញតង់ស្យុងទាប (LV) ដែលមានទីតាំងស្ថិតនៅម្តុំស្ថានីយ៍បូមទឹកបឹងទំពុន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បងប្អូននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៣រសៀលនេះ៕
មតិយោបល់