ព័ត៌មានជាតិ

ចុះបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ៣នាក់

កណ្តាល: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានចុះបង្ក្រាបករណីលេងល្បែងស៊ីសង (ភ្នាល់ជល់មាន់) មួយកន្លែង កាលពីវេលាម៉ោង១០៖៤០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំនុចផ្លូវលំ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា កម្លាំងបានឃាត់ជនសង្ស័យចំនួន០៣នាក់ (ជានាក់ឈមើលគេលេង) ទី១-ផល មាស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងថតរូប រស់នៅភូមិស្វាយទាប ឃុំ អង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទី២-ស៊ឹម ភាស់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ទី៣-ឈ្មោះ ព្រឿង សុផល ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

កម្លាំងបានបន្តទៀតថា កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ទី១-ម៉ូតូចំនួន០៥គ្រឿង, ទី២-មាន់ជល់ ចំនួន ០២ក្បាល, ទី៣-ស៊ុក្រុងមាន់ដែកចំនួន ០២ស៊ុ, ទី៤-ជព្ជីាងថ្លឹងមាន់ ចំនួន០១គ្រឿង, ទី៥-កន្រ្តក់កព្ចាតចំនួន ០១។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង កំពុងសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់