កណ្តាលៈ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណរូបគាត់ជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏រ៉េរចង្កូតទៅបុកចំពាក់កណ្តាលទ្រូងរថយន្ត បណ្តាលឲ្យផ្លោងខ្ទប់ទៅនិងថ្នល់ បែកក្បាល ហូរឈាមពេញផ្លូវ។
ហេតុការណ៍គ្រោះនេះ បានកើងឡើងនៅវេលាម៉ោង ១១ និង២២ នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ១១៥ កែងភ្លើងស្តុបA9 ចំណុចភូមិព្រៃសំរោង៣ សង្កាត់ព្រៃសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BW-0904 បើកបរដោយឈ្មោះបៃ ឌឺលុច្ស (ពាក់មួកសុវត្ថិភាព) ភេទប្រុស អាយុ២៦ ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេ១១៤ ផ្លូវលេខ២១ ភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុកចំពាក់កណ្តាលទ្រូងរថយន្ត មួយគ្រឿងម៉ាក HIYUNDAI ពាក់ស្លាកលេខភ្នំពេញ 3C-2555 បើកបរក្នុងទិសដៅពីលិចមកកើត។
តាមសមត្ថកិច្ច អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណនោះទេ ដោយក្រោយកើតហេតុគេចខ្លួនបាត់ ហើយករណីនេះ បណ្តាលឲ្យខូចម៉ូតូធ្ងន់ និងខូចរថយន្តស្រាលប៉ុណ្ណោះ។
ក្រោយពីកើតហេតុសមត្ថកិច្ច បានធ្វើការវាស់វែងដកហូតវត្ថុតាង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនិតីវីធីច្បាប់៕
មតិយោបល់