ព័ត៌មានជាតិ

ចាស់ហើយនៅប្រព្រឹត្តបែបនេះទៀត! សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ថវៈ

ត្បូងឃ្មុំ: នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពីបទរំលោភសេពសន្ថវ:។

ការឃាត់ខ្លួននេះ គឺអនុវត្តតាមដីកាលេខ១០ ១៥ ចុះថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៩ ចេញដោយលោកខៀវ សន ចៅក្រមស៊ើមសួរ នៃសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឲ្យចាប់ខ្លួខជនជាប់ចោទ ពីបទរំលោភសេព សន្ថវ: ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែ តុលាឆ្នាំ២០០៧ ត្រង់ចំណុចភូមិជាចជើង
ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ជនជាប់ចោទខាងលើឈ្មោះស្រី សំណាងភេទ ប្រុសអាយុ ៤៧ឆ្នាំ ជាតិខ្មែរនៅភូមិ-ឃុំ ចំណុចកើតហេតុខាងលើ ។

ក្រោយឃាត់ខ្លួន ជនជាប់ចោទត្រូវ បានឃាត់និងនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីកសាងសំណំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវ៕

មតិយោបល់