ព័ត៌មានជាតិ

អាជីវកម្មយីហោ ហុងកុងខេធីវី និងយីហោ កុលាបសែនពារាម នៅស្រុកព្រៃកប្បាស ត្រូវអាជ្ញាធរ ឲ្យធ្វើកិច្ចសន្យា មិនឲ្យជួញដូរផ្លូវភេទ ឬប្រើប្រាស់ និងជួញដូរគ្រឿងញៀន

តាកែវៈ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ អនុវត្តតាមការណែនាំរបស់លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោក អ៊ុម សារឿន អភិបាលរងស្រុកព្រៃកប្បាស ដោយមានការចូលរួមពី អធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក លោក សំ ណាត ប្រធានការិយាល័យអន្តរវិស័យ ប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេឃុំ លោកមេភូមិ បានចុះធ្វើការផ្សព្វផ្សាយ អប់រំណែនាំ និងធ្វើកិច្ចសន្យា មិនឲ្យមានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជួញដូរផ្លូវភេទ ដល់ម្ចាស់អាជីវកម្មយីហោ ហុងកុងខេធីវី និងយីហោ កុលាបសែនពារាម ស្ថិតនៅភូមិព្រៃឈើទាល ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ៕

មតិយោបល់