ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើក! បុរសម្នាក់ ជិះម៉ូតូដួលធ្លាក់ផ្លូវ បណ្ដាលរងរបួសធ្ងន់

ឧត្ដរមានជ័យ: នៅវេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង មានករណីបុរសម្នាក់ បានបើកម៉ូតូយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលដួលធ្លាក់ផ្លូវ ដោយខ្លួនឯង បណ្ដាលរងរបួសធ្ងន់ ។

ជនរងគ្រោះឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

មូលហេតុ៖ ស្រវឹងស្រា បាត់ស្មារតី។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកភ្លាមៗផងដែរ៕

មតិយោបល់