ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ព្យាយាម​ជិះ​គេចខ្លួន​ ត្រូវ​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ក្របួច​ជាប់

​កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ព្យាយាម​ជិះ​គេចខ្លួន​ តែ​មិន​បាន​ប៉ុន្មាន​ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ក្របួច​ជាប់ ​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។​

​ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៤​និង​០០​នាទី​ ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​ព្រែក​ឡុ​ង​ សង្កាត់​តា​ក្ដុល​ ក្រុង​តា​ខ្មៅ​ ខេត្កណ្ដាល ​។​

​មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា​ ម្ចាស់​ម៉ូតូ​មានឈ្មោះ​ ឈៀង​ គី​ម​ឡា​ង​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​​អ៊ុតសក់​ ទីលំនៅ​ភូមិ​ព្រែក​ឡុ​ង​ សង្កាត់​តា​ក្ដុល​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល ​។​ ចំណែក​ជនសង្ស័យ​០២​នាក់​៖​ ទី​១.​ឈ្មោះ​ ប៉ី​ បូ​រី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ទីលំនៅ​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ព្រែក​សំរោង​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​ មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​)​ និង​ទី​២.​មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​)​ ។​

​វត្ថុ​តាង​ចាប់​យក៖ ​មាន​សោ​លេខ​៨​ រាង​អក្សរ ​L ​ចំនួន​០១ (​របស់​ជនសង្ស័យ​) ,​ដែក​ប្រាំមួយ​ជ្រុង​ ចុង​ស្រួច​ចំនួន​០១​ ប្រវែង​៨​ស​.​ម​(​របស់​ជនសង្ស័យ​)​ ម៉ូតូ​០១​គ្រឿង​ម៉ាក ​HONDA​ Scoopy-i​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 1AH-4247 (​របស់​ជន​រង​គ្រោះ​) ​។​

​ប្រភព​ដដែល​បន្ត​ថា​ កាលពី​ថ្ងៃខែ​កើតហេតុ​ ជន​រង​គ្រោះ​បាន​យក​ម៉ូតូ​របស់​ខ្លួន​ទុក​នៅ​ក្រោមផ្ទះ​ ហើយ​បាន​ឡើង​ទៅ​ខាងលើ​ផ្ទះ​ ដោយ​បាន​ចាក់សោ​ក​ត្រឹមត្រូវ​ លុះ​បាន​រយៈពេល​ប្រហែល​កន្លះ​ម៉ោង ​ក៏​ឮ​សូរ​សំឡេង​បញ្ឆេះ​ម៉ូតូ ​ហើយ​បាន​អើត​មើលឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ខ្លួន​ចេញ​បាន​ស្រែ​កថា​ចោរៗ​ និង​បាន​បងប្អូន​ជិះ​ដេញ​តាម​ រហូត​មក​ដល់​ចំណុច​គល់​ស្ពាន​ជប៉ុន​ភូមិ​ដើម​មៀន​ សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ បាន​ជួប​និង​កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត ​ដេញចាប់​ឃាត់​ជនសង្ស័យ​បាន​០១​នាក់​ រួច​ក៏​បញ្ជូន​មក​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់