ព័ត៌មានជាតិ

សូមបងប្អូនប្រជាពលរដ្ឋជៀសឲ្យឆ្ងាយពីគ្រឿងញៀន! មិនគួរណាចាប់អាជីពដែលសង្គម…

កំពង់ស្ពឺ: នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៩ ចំណុចភូមិរលាំងជៃថ្មី ឃុំពោធិ៍ចម្រើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបរសេដ្ឋ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆែ ម៉ាឡៃ ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំខាងលើ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៤៣៩ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរ របស់លោក តុប ឈុងសុង ពីបទ រក្សាទុកដឹកជញ្ជូនជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់