ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ ដេកស្លាប់គ្មានអ្នកដឹង ព្រឹកទ្បើងទើបផ្អើលឆោទ្បោ

បាត់ដំបងៈ នៅវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ដេកស្លាប់ក្រោមដើមក្រដាស់ បង្កការភ្ញាក់ផ្អើល ស្ថិតនៅក្រុមទី០១ ភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះលាក់ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ជនអនាថា។

តាមប្រភពពីឈ្មោះឆាំ បេន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ មេភូមិសាមសិប បានឲ្យដឹងថា​ នៅក្នុងខែមិថុនា ឆ្នាំ២០១៩ មិនចាំថ្ងៃ ជនរងគ្រោះ បានជិះរថយន្តតាក់ស៊ីមកឈប់នៅផ្ទះរបស់គាត់ ហើយគាត់បានសួរទៅជនរងគ្រោះថា ឯងទៅណា ហើយជនរងគ្រោះ បានឆ្លើយថា ទៅរកកាច់ពោតនៅម្តុំភ្នំមួយរយ។

បន្ទាប់មកជនរងគ្រោះ បានដេកនៅម្តុំមុខវត្តសាមសិប រយៈពេល៦ថ្ងៃ ដោយផឹកតែស្រាស និងទឹកទេ ដោយមិនហូបបាយទេ ទើបមានគេប្រាប់ឲ្យត្រលប់ទៅស្រុកវិញទៅ ដោយពេលនោះ គេឃើញជនរងគ្រោះ បានស្ពាយការ៉ុងមួយ ដើរសំដៅទៅទិសខាងលិចទៅ តែមិនដឹងទៅណាទេ។

ដោយទ្បែកប្រភពីឈ្មោះ ចិន ឡង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកសិករ បាននិយាយថា នៅវេលាម៉ោង ៧ និង០០នាទីយប់ អុំស្រីម្នាក់នៅជិតផ្ទះខ្លួន បានឃើញមនុស្សប្រុសម្នាក់ អង្គុយជិតការ៉ុងមួយ ជិតចិញ្ចើមផ្លូវជាតិលេខ៥៧B ។ លុះដល់ម៉ោងប្រហែល៥ព្រឹក ខ្លួនបានឮសំឡេងឆ្កែព្រុសនៅខាងកើតផ្ទះខ្លួន ហើយខ្លួនបានចេញមកមើលឃើញ មានមនុស្សប្រុស ដេកស្លាប់នៅក្រោមដើមក្រដាស់ នៅចិញ្ចើមផ្លូវជាតិលេខ៥៧B រួចក៏បានរាយការជូនសមត្ថកិច្ច។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ បានសន្និដ្ឋានជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ រួចក៏ប្រគល់សពឲ្យ ឈ្មោះឆាំ បេន ត្រូវជាមេភូមិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់