ព័ត៌មានជាតិ

ស្មានតែថៅកែមិនដឹង! ជនសង្ស័យម្នាក់បានលួចបូមប្រេងក្រុមហ៊ុន លឹម ហេងគ្រុម ជាប់ខ្នោះសមត្ថកិច្ច

ឧត្តរមានជ័យ: នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង២៤នាទី ក្រុមហ៊ុន លឹម ហេង គ្រុប បានបញ្ជូនជនសង្ស័យចំនួនម្នាក់ឈ្មោះ យុត ថៃ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរតៃកុងរថយន្ត ដឹកសម្ភារះ និងអាហារ ចែកតាមការដ្ឋាន បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុន លឹម ហេង គ្រុប ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ករណីលួច (លួចបូមយកប្រេងម៉ាស៊ូតពីក្នុងរថយន្តដែលខ្លួនបើក)។

យោងតាមចម្លើយរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចបូមយកប្រេងម៉ាស៊ូត ពីក្នុងរថយន្តម៉ាក IZUZU មួយបាំងកន្លះ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2A-0273 របស់ក្រុមហ៊ុនពិតមែន៕

មតិយោបល់