ព័ត៌មានជាតិ

ការប្រើឧបករណ៍អេឡិចត្រូនិក នៅមុនពេលចូលគេង ប៉ះពាល់ខ្លាំងដល់ក្មេងវ័យជំទង់

ការសិក្សាថ្មីបានបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក នៅមុនពេលចូលគេង មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះក្មេងវ័យ​ជំទង់ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia។

វេជ្ជបណ្ឌិតមកពីសកលវិទ្យាមួយនៅសហរដ្ឋអាមេរិក បានបញ្ជាក់ឲ្យដឹងជាផ្លូវការថា ក្មេងជំទង់ដែលប្រើប្រាស់កុំព្យូទ័រ ឬ​ឧបករណ៍​អេឡិចត្រូនិក នៅមុនពេលចូលគេ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែមិនបានបញ្ជាក់ថាផលប៉ះពាល់នោះមានកម្រិតណា ហើយ​ក៏​មិ​ន​បញ្ជាក់ថា ប៉ះពាល់ទៅលើអ្វីខ្លះដែរ គ្រាន់តែបានដាស់តឿនដល់អាណាព្យាបាលទាំងអស់ឲ្យយកចិត្តទុកដាក់ចំពោះបញ្ហានេះ។

តាមរយៈការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើក្មេងវ័យជំទង់ ១ពាន់នាក់ ដែលមានអាយុចាប់ពី ១៦ដល់១៩ឆ្នាំ បានរកឃើញពួក​គេ​រង​ផល​ប៉ះពាល់យ៉ាងខ្លាំង ដោយសារតែពួកគេបានប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើនម៉ោងនៅមុនពេលចូលដេក។

ការប្រើឧបករណ៍អេឡិចត្រូនិកប្រមាណជា ៣០នាទី នៅមុនពេលចូលគេងក៏រងផលប៉ះពាល់ផងដែរ តែតិចជាង​ការ​ប្រើប្រាស់​ច្រើន​ម៉ោង។ វេជ្ជបណ្ឌិតបានលើកឡើងថា ក្មេងវ័យជំទង់ត្រូវការពេលវេលាយ៉ាងតិច ៧ម៉ោង ដើម្បីដេក ហើយបើសិនជាពួកគេ​ប្រើ​ឧបករណ៍​អេឡិចត្រូនិកច្រើនម៉ោងមុនពេលចូលដេកនោះ វាបានកាត់បន្ថយចំនួនម៉ោងដែលត្រូវដេក និងរងនូវផល​ប៉ះពាល់​ផ្សេង​ជា​ច្រើន​ទៀត៕
2015-02-03_053520

មតិយោបល់