ព័ត៌មានជាតិ

គ្រាន់តែរឿង! កូនសុំទៅឡកម៉ុងសាយប្ដីវាយប្រពន្ធរបួស និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

កណ្តាល: ករណីអំពើហិង្សាក្នុងគ្រួសារ ត្រង់ចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១និង០០នាទី។

ជនរងគ្រោះឈ្មោះ សៀម វណ្ណី ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ត្បាញសូត្រ មានទីលំនៅភូមិឃុំកើតហេតុ (ជាប្រពន្ធ) របួសស្នាមហើមជាំកំភួនដៃខាងស្តាំ ០១កន្លែង។
ជនសង្ស័យឈ្មោះ ស្រ៊ិន ស្រៀន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ មានទីលំនៅភូមិឃុំកើតហេតុ (ជាប្តី) ឃាត់ខ្លួន។

វត្ថុតាងចាប់យក៖
១.ញញួរ ០១។
២.ដំបងឬស្សី ០១កំណាត់។

ដំណើររឿង៖ កន្លងមកជនសង្ស័យជាប្តីមានជំងឺប្រចាំកាយ (ជំងឺផ្លូវចិត្ត) ហើយធ្លាប់ប្រើហិង្សាវាយប្រពន្ធ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បតិនៅក្នុងផ្ទះជាច្រើនដងមកហើយ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង០០នាទី ជនសង្ស័យបានធ្វើសកម្មភាពយកញញួរទៅវាយឆ្នាំងខូចខាតចំនួន៤ ដល់ថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៩ ម៉ោង ១និង០០នាទីឈ្មោះ ស្រៀន ម៉េងលី ភេទប្រុស ជាកូន បានសុំជនរងគ្រោះជាម្តាយទៅឡកម៉ុងសាយ តែម្តាយមិនព្រមឲ្យទៅ ហើយជនសង្ស័យជាប្តី បានដើរទៅបើកទ្វារឲ្យកូនចេញទៅឡកម៉ុងសាយ ពេលនោះជនរងគ្រោះបានរត់ទៅចាប់កូនមិនឲ្យទៅ ស្រាប់តែសង្ស័យស្ទុះទៅចាប់ជនរងគ្រោះ ហើយយកដំបងឬស្សីវាយជនរងគ្រោះត្រូវចំកំភួនដៃខាងស្តាំ ១ដំបង និងទះកំផ្លៀងជនរងគ្រោះ បន្ទាប់មកយកដំបងឬស្សីនោះទៅវាយធុងស្ពេត្រូបែកអស់ចំនួន ១។
ក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សី កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់