ព័ត៌មានជាតិ

បុរសម្នាក់ ដេកស្លាប់ក្នុងសណ្ឋាគារជីនជីន មិនទាន់ដឹងមូលហេតុ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: (ព័ត៌មានបឋម) នៅវេលាម៉ោង ០៧ និង០០នាទីព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ដេកស្លាប់នៅចំណុចសណ្ឋាគារជីនជីន បន្ទប់លេខ៣០៥ ជាន់ទី២ ស្ថិតក្នុងក្រុមទី២២ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ។

សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុមិនទាន់ដឹងនោះទេ ដោយរង់ចាំមន្រ្តីជំនាញ និង ក្រុមគ្រូពេទ្យ ចុះមកត្រួតពិនិត្យ៕

មតិយោបល់