បន្ទាយមានជ័យៈ ផ្លូវក្រាលគ្រួសក្រហមចំនួន២ខ្សែប្រវែង៤២០០ម៉ែត្រស្ថិត ក្នុងភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួកជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងភរិយាបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នេះក្រោមវត្តមានលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ។
លោក សួន បវរ បានថ្លែងថា ប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួកសុទ្ធសឹងតែប្រកបរបរកសិកម្ម។ ដូច្នេះសមិទ្ធិផលផ្លូវដែលដាក់សម្ពោធឲ្យប្រើប្រាស់នេះ គឺពិតជាជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូននូវរាល់កសិផលរបស់បងប្អូនបានយ៉ាងងាយស្រួលពិសេសការដោះដូរជាមួយប្រទេសជិតខាង។
ក្រោយមកលោក សួន បវរ បានចែកអំណោយសារ៉ុងដល់ប្រជាពលរដ្ឋចំនួន៥០០នាក់ក្នុង១នាក់ទទួលបានសារ៉ុង១ លោកគ្រូ អ្នកគ្រូ ចំនួន៤នាក់ ក្នុង១នាក់ទទួលបានសារ៉ុង១ និងថវិកា២០០០០រៀល សិស្សានុសិស្សចំនួន៦០នាក់ក្នុង១នាក់ទទួលបានថវិកា៣០០០រៀលផងដែរ៕












មតិយោបល់