ព័ត៌មានជាតិ

បុរសម្នាក់ទំនងស្រវឹងស្រាបើរថយន្តវ៉ាជែង ជ្រុលចង្កូតធ្លាក់ផ្លូវបុកបង្គោលភ្លើង ខ្ទេចមួយកំណាត់មុខ

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៤០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ៥០ម៉ែត្រ ជិតវត្តឫស្សីសាញ់ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងវ៉ាជែងរថយន្តមួយគ្រឿង បណ្ដាលឲ្យធ្លាក់ផ្លូវជ្រុល ទៅបង្គោលភ្លើងពេញទំហឹងវិលមួយជុំខូចខាត រថយន្តខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង។

ដំណើររឿង៖ មុនពេលកើតហេតុ យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលបើករថយន្តនៅខាងមុខរថយន្តបង្ក គាត់ឃើញរថយន្តព្រូសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-3152 បើកដោយបុរសម្នាក់ទំនងស្រវឹងស្រា ធ្វើដំណើរពីកើតទៅលិចយ៉ាងលឿន បានវ៉ាជែងរថយន្តរបស់គាត់ បណ្ដាលឲ្យធ្លាក់ផ្លូវជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង វិលមួយជុំខូចខាតប្រះបង្គោលភ្លើងបន្តិចបន្តួច រីឯរថយន្តបង្កខ្ទេចមួយកំណាត់មុខទៅលែងរួច។ ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់ហើយម្ចាស់រថយន្តព្យាយាមសម្របសម្រួលមួយសន្ទុះ ក៏ចេញទៅបាត់ ចំណែករថយន្តបង្កត្រូវរថយន្តស្ទូចទៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំម្ចាស់ស្វាងពីស្រវឹងចូលខ្លួនមកដោះស្រាយ៕

មតិយោបល់