ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័១ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ក្រោមការបញ្ជារផ្ទាល់ពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះបង្រ្កាបល្បែងស៊ីសងជល់មាន់ខុសច្បាប់នៅចំណុចដីឡូត៍ មួយកន្លែង ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងប្រតិបត្តិការចុះបង្រ្កាបនេះ ក្រុមអ្នកញៀនល្បែងជល់មាន់ខាងលើហាក់បីដូចជាដឹងខ្លួនមុន បាននាំគ្នារត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព បន្សល់ទុកនៅអាគក២ក្បាលនៅនឹងកន្លែង។ ក្រោយពីចុះបង្រ្កាបទីតាំងខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រមូលវត្ថុតាងរួមមានអាគក២ក្បាលទ្រុងសម្រាប់ក្រុងមានចំនួនយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ផងដែរ៕
មតិយោបល់