កីឡាករជើងចាស់ របស់ក្លិប ម្ចាស់ពានរង្វាន់ Bundesliga របស់អាល្លឹម៉ង់ លោក Daniel van Buyten ដែលលេងក្នុងមុខងារជាខ្សែការពារ បានបង្ហើបប្រាប់សារព័ត៌មាននានា ឲ្យដឹងថា គាត់គ្មានគម្រោង នឹងចាកចេញ ពីក្លិបនេះ ហើយក៏គ្មានគម្រោងនឹង ចូលនិវត្តន៍ផងដែរ និងបន្តស្នាក់នៅទីក្រុង បាវ៉ារៀ ។
កីឡាករសញ្ជាតិប៊ែលហ្សិក វ័យ ៣៦ ឆ្នាំ បានជួយជ្រោមជ្រែងក្លិប ជើងខ្លាំងអាល្លឺម៉ង់ Bayern Munich ឲ្យឈ្នះពានរង្វាន់រាប់ភ្លេច។ តែទោះជាយ៉ាងណាបច្ចុប្បន្នកាលនេះ កុងត្រារបស់កីឡាករ ចាស់វស្សារូបនេះ បានផុតកុងត្រា ដែលនឹងបញ្ចប់នៅរដូវកាលនេះ ។ ទោះជាយ៉ាងនេះក្តី អតីតកីឡាករ របស់ មេឃខៀវ រូបនេះ បានថ្លែងឲ្យដឹងថា ខ្លួនមិនទាន់មានគម្រោងនឹងចូលនិវត្តន៍នោះទេ៕
មតិយោបល់