-

រថយន្ដហ្វតមួយគ្រឿងរបស់ក្រុមហ៊ុន ឡាវីតា បើកលឿនបុកម៉ូតូ​ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៦

សៀមរាបៈ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៨និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៦​ ចន្លោះគីឡូលេខ ២៩៤.២៩៥ រវាង រថយន្ដនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតនៅក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ដមួយគ្រឿងម៉ាក ហ្វត ពណ៌ទឹកប្រាក់ ពាក់ផ្លាលេខ ភ្នំពេញ 2Y 07 51 របស់ក្រុមហ៊ុន ឡាវីតា បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីលិចទៅកើកមកដល់ចំណុចកើតហេតុ បុកម៉ូតូមួយគ្រឿងម៉ាក អឹមស្លាស សេ១៥០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1S 59 64 បើកបរដោយឈ្មោះ ហេង វិសុទ្ធ ភេទប្រុសអាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិ បឹងធំ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្ដសៀមរាប បើកបរមានទិសដៅពីកើតទៅលិច ។ ក្រោយពេលកើតហេតុរួច អ្នកបើកបររថយន្ដចុះរត់គេចខ្លួនបាត់ទៅ ។ ចំណែកអ្នកបើកបរម៉ូតូបានស្លាប់នៅកន្លែងកើតហេតុ។

មូលហេតុ៖ អ្នកបើកបរ រថយន្ដ បើកបរមានល្បឿនលឿនចខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ចយករថយន្ដ និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាគង ដើម្បីកសាងសំណុំរឿងដោះស្រាយទៅតាមផ្លូវច្បាប់ ។​​ សាកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រូសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់